(ភ្នំពេញ)៖ ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទើបទទួលបានពានចំនួន២ គឺ Silver award និង Perfect score award ក្នុងការប្រឡងគណិតសាស្ត្រ នៅប្រទសសិង្ហបុរី។
តាមរយៈហ្វេសប៊ុករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អបអរសារទកូនពូជបានទទួល Silver award និង Perfect score award ក្នុងការប្រឡងគណិតសាស្ត្រ នៅប្រទសសិង្ហបុរី»។
សូមជម្រាបថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាញឹកញាប់បានទទួលមេដាយមាសជាច្រើន ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា៕