(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជូន លោក ហៃ វណ្ណា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
សូមជម្រាបថា លោក ហៃ វណ្ណា អតីតសកម្មជនគណបក្សប្រឆាំងដ៏សកម្មភាពម្នាក់ រស់នៅប្រទេសជប៉ុន ប៉ុន្ដែក្រោយមកបានភ្ញាក់រលឹកខ្លួន ងាកមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ៕