(Troyes, បារាំង)៖ លោក ហែម សុវត្ថិ បានដឹកនាំគណៈប្រតិភូចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក-សមាជិកា នៃសាខាគណបក្សប្រចាំតំបន់ទ្រ ក្រុមយុវជន និងប្រជាពលរដ្ឋ សរុបប្រមាណ ៣២០រូប កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ទ្រ ប្រទេសបារាំង។
ទន្ទឹមនេះដែរ ក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គី និងចែកប័ណ្ណសរសើរ លិខិតសរសើរ ជូនប្រធាន អនុប្រធាន សមាជិក-សមាជិកា ដែលមានស្នាដៃល្អ ក្នុងការដឹកនាំការងារគណបក្សនាពេលកន្លងមក៕