(កំពង់ស្ពឺ)៖ លោកទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារស្នូលរបស់ចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំសមាជិកក្រុមការងារទាំងអស់ចុះជួបជាមួយសមាជិកភ្នាក់ងារគាំទ្រគណបក្សភ្លើងទៀន ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
កម្មវិធីនេះធ្វើនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមការដឹកនាំរបស់លោក ទី ប៊ុនថេង ប្រធានក្រុមការងារស្នូលចលនាកសាងសមាជិកគណបក្សស្នាក់ការកណ្តាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមការងារចលនាសមាជិកបក្ស បានទទួលសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន៥៧ ក្នុងនោះ ២៤រូប មកពីឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ និងចំនួន៣៣រូបទៀត មកពីឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័ យខេត្តកំពង់ស្ពឺ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយពួកគាត់ទាំងអស់គ្នា ស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺនេះ ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។
ដោយពួកគាត់ទាំងអស់គ្នាឈប់ជឿនូវនយោបាយភូតកុហក់បោកប្រាស់របស់បក្ខពួកក្រុមជ្រុលនិយម ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្សុី តទៅទៀតហើយ និងបានយល់ឃើញយ៉ាងច្បាស់ថា៖ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អត្តរជាតិ ICJ គឺមោទនៈភាពជាតិខ្មែររកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
ក្នុងឱកាសនោះលោក ទី ប៊ុនថេង បានលើកឡើងថា ការរក្សាបានការអភិវឌ្ឍជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ លើអាយុជីវិតរបស់ប្រជាជន ជាពិសេស គឺការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ដោយសំបូរសប្បាយ ពីដំណាក់កាលមួយទៅដំណាក់កាលទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។
ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាភ្នាក់ងារនិងសកម្មជនគាំទ្រគណបក្សភ្លើងទៀនបានមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទិកដាក់ជានិច្ចមិនអាចបំភ្លេចបានឡើយ៕