(កំពង់ស្ពឺ)៖ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំអមលាំង នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)​ ស្ថិតនៅស្រុកថ្ពង ឃុំអមលាំង​​​​។

ពិធីមានអញ្ជើញចូលរួមពីសំណាក់​​​​​​​​​ប្រធាន អនុប្រធាន ក្រុមការងារខេត្ត, សមាសភាពក្រុមការងារឃុំ,សាខាបក្សភូមិ, យុវជនភូមិ, ក្រុមចលនាស្ត្រី, ចាស់ព្រឹទ្ធាចារ្យ, លោកនាយកសាលាបឋមសិស្សា និងអនុវិទ្យាល័យ, សិស្សអនុវិទ្យាល័យ ដែលសរុបសមាសភាពក្នុងអង្គមីទ្ធិញ ១២៥នាក់ (ស្រី ៣៥នាក់)ផងដែរ។

គួររំលឹកផងដែរថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍ខែ្មរ» ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។

ក្នុងអង្គមីទ្ធិញនោះដែរ លោក ម៉េង ស្រ៊ុន បានឧបត្ថម្ភស្បៀង និងសម្ភារៈជូនដល់ស្នាក់ការគណបក្សឃុំអមលាំងមានដូចជា៖ អង្ករ២០បេ,មី ៨០កេស,បង្គន់ចល័ត៩ និងឧបត្ថម្ភថវិការដល់ប្រជាការពារភូមិ ក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០រៀល សរុប ១១០នាក់ស្មើនឹង ១,១០០,០០០រៀល ដោយសរុបការចំណាយរួមអស់ ១,៦២៥,០០០រៀល ទៀតផងដែរ។