(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងលោក ហ៊ឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទវគ្គ អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជនរបស់គណបក្សខេត្តចំនួន ៣៨៧នាក់ ស្រី ២០៧នាក់។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានា ក៏ដូចជាសកម្មភាពបណ្តុះបណ្តាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។

ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់សមាជិកគណបក្សជនថ្មីទាំងអស់ថា ក្នុងនាមយើងទាំងអស់គ្នាជាយុវជន យើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងត្រូវធ្វើជាសន្លឹកឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៧-២០២៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នាផងដែរ។

សូមបញ្ជាក់ថា ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច,លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ប្រធាន ក្រុមការងារយុវជនគណបក្សស្រុក ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្សក្រុងជាច្រើនរូប និងមានការចូលរួមពីយុវជនចំនួន ៦៤៨នាក់៕