(កណ្តាល)៖ ពលរដ្ឋរាប់រយនាក់ បានអញ្ជើញមកទទួលល្ពៅ និងដំឡូងហ្វ្រីពីក្រុមហ៊ុនបុរី «ឡាក់គីហូម-Lucky Home» ស្របពេលកំពុងមានមានបញ្ហាការបិទច្រកព្រំដែន ដោយបានប្រមួលទិញដំណាំល្ពៅខ្មែររាប់តោន ពីកសិករខ្មែរក្នុងខេត្តព្រះវិហារ និងខេត្តបាត់ដំបង។

ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ» និងឈរលើគោលជំហ «គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក» ក្រុមហ៊ុន ឡាក់គីហូម ដែលជាក្រុមហ៊ុនមួយក្នុងស្រុកខ្មែរ មិនឈរឱ​បដៃមើលទុក្ខលំបាកដែលកសិករខ្មែរកំពុង ជួបប្រទះឡើយ។ ជាក់ស្ដែងម្ចាស់បុរី បានប្រមូលទិញដំណាំល្ពៅពីកសិករខ្មែរក្នុងខេត្តព្រះវិហារ និងដំឡូងក្នុងខេត្តបាត់ដំបងចំនួន៧០តោន ដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនប្រជាកសិករ ក៏ដូចជាបង្កើតចរន្តសេដ្ឋកិច្ចកម្ពុជា។

ល្ពៅ និងដំឡូងធម្មជាតិ ដាំដុះដោយកសិករខ្មែរ១០០ភាគរយ សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកទទួលយកដោយក្តីរីករាយពីក្រុមហ៊ុននៅមុខផ្សារទំនើបឡាក់គីហូម ស្ថិតនៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ទទួលយកដោយឥតគិតថ្លៃ ចាប់ផ្តើមពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ តទៅរហូតដល់អស់ពីស្តុក៕