(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តបតាមសំណើរបស់ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចែករំលែកនូវបទពិសោធន៍ការងារ និងធ្វើបទបង្ហាញអំពី មហាវិទ្យាល័យ បញ្ជាការសេនាធិការ Goh Keng Swee របស់ប្រទេសសិង្ហបុរី និងការរៀបចំផែនការប្រតិបត្តិការ ជូនដល់យោធាចារ្យរបស់វិទ្យាស្ថានបញ្ជាការ-សេនាធិការ៕