(ភ្នំពេញ)៖ លោក លីន លីនចាង អាយុ៥២ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៤ ផ្លូវលេខ២៧៨ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ភ្នំពេញ មុខរបរពាណិជ្ជករ ទូរស័ព្ទទំនាក់ទំនង លេខ០១១ ២៧១ ៦៥៦ បានជូនដំណឹងពីការបាត់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខៈ12051502-0709។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកបានយកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុលេខៈ 12051502-0709 មកថតចម្លងនៅហាងមួយកន្លែងស្ថិតលើផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដោយមិនបានប្រយ័ត្ន ពេលដែលលោកធ្វើដំណើរទៅផ្ទះវិញ បានជ្រុះបាត់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើ រកមិនឃើញតែម្តង ទើបលោកបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ តែម្តង។

លោកសូមធានាអះអាងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលបានបាត់នេះ ពិតជាមិនយកទៅបញ្ចាំ ឬលក់ដូរទៅអោយជនណាម្នាក់ឡើយ។ ប្រសិនបើថ្ងៃក្រោយ មានជនណាអះអាងថា ប័ណ្ណនេះជារបស់ខ្លួន លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់៕