(ភ្នំពេញ)៖ បណ្ឌិត ធន់ វឌ្ឍនា សមាជិកគណៈអចិន្រៃ្ដយ៍គណៈកម្មាធិការកណ្ដាលគណបក្ស អនុប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ ដែលមានការចូលរួមពីសមាជិក សមាជិកា គណបក្សប្រមាណ ១៦៨នាក់។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រធានក្រុមការងារ បានឧបត្ថម្ភថវិកា ដល់ក្រុមការងារក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីរួមចំណែក និងលើកកម្ពស់សកម្មភាព កសាងគណបក្ស សកម្មភាពអភិវឌ្ឍមូលដ្ឋាន ការងារចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងការងារសង្គមកិច្ច ក្នុងស្មារតីសាមគ្គីជាតិដ៏រឹងមាំ៕