(តាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែកក្កដា ឆ្នាំ២០២៥ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន៥លានរៀល ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។

អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកផ្លែឈើ (Yeo's) ១០កេស, ទឹកសុទ្ធ Aruna តូច ២០កេស, ស្ករសខ្មែរ ១០ គក្រ, តែ ១០ គក្រ, នំ ១កេស, ទឹកដោះគោខាប់ ( Bestcows) ១កេស (៤៨កំប៉ុង), កាកាវ (kofi Shake'n Ine) ៦កញ្ជប់, មីជាតិ ១កេសធំ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ត្រីងៀត ៥គក្រ, គោងៀត ៥គក្រ និងសាច់ក្រក់ ៥គក្រ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយទំនុកបម្រុង និងជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនា តាមរយៈការជួយជាប្រចាំដល់ព្រះសង្ឃ និងវត្តអារាមនានាដែលមានការខ្វះខាត តួយ៉ាងដូចជានៅក្នុងវត្តប្រាសាទនាងខ្មៅនាពេលនេះជាដើម៕