(កំពង់ស្ពឺ)៖ អបអរសាទរពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃចំនួន ១០៤រូប ទទួលបានការងារធ្វើភ្លាមៗនៅខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ បងប្អូនពលករខ្មែរទាំង១០៤នេះ បានចូលធ្វើការក្នុងក្រុមហ៊ុនហ្សេងបួ ហ៊្វូតវែរ សាន់ស៊ីង ក្រុមហ៊ុនជីងយុនស៊ីវ និងក្រុមហ៊ុនបេសវីនជាដើម។

ក្រសួងការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលទើបបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទំនាក់ទំនង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕