(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដាំទៅកាន់ រដ្ឋាភិបាលថៃ កុំមានអំនួតរហូតច្រឡំសម័យកាល, ព្រោះកម្ពុជា ពេលនេះជាសម័យ «តេជោធិបតី» ដែលថៃមិនអាចមើលស្រាលបានឡើយ។ ការផ្ដែផ្ដាំរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដោយសារតែថៃ ច្រឡំសម័យកាលបែបនេះហើយទើបថៃ មិនព្រមឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីខ្លួនមានឱកាសអង្គៀមយកផ្នែកខ្លះនៃព្រំដែនកម្ពុជាធ្វើជារបស់ខ្លួន។ ប៉ុន្តែទង្វើនេះ ត្រូវបានប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ហៅថា ជាទង្វើអំនួត រហូតច្រឡំសម័យកាល ភ្លេចគិតថាកម្ពុជា បច្ចុប្បន្នជាសម័យ «តេជោធិបតី» ដែលមិនអាចឱ្យថៃ ប្រើល្បិច និងឈ្លានពានបានឡើយ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖