(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងលោកបណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិ នៃសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា នឹងចូលរួមអមដំណើរដោយ លោកបណ្ឌិត សាបូ អូហ្សាណូ, លោកបណ្ឌិត អ៊ី រតនា ជាអនុប្រធាន ក្រុមប្រឹក្សាភិបាល, លោកបណ្ឌិត នូ ចាន់សុភី, លោកបណ្ឌិត ត្រាំង លី, លោកបណ្ឌិត ជ្រិន សុធា ជាអនុប្រធានគណៈប្រតិបត្តិ, លោក ស៊ុន សេដ្ឋា, លោក នូ រ៉េត, លោក ប៊ុន្នី វឌ្ឍនៈបញ្ញា, លោកបណ្ឌិត ទ្រី សុធារិទ្ធ, និង លោក ភឹម មុនីសេដ្ឋា អគ្គលេខាធិការ នៃសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា រួមទាំងឧកញ៉ា លោក-លោកស្រី មានចំនួន ១១៥រូប ដែលជាតំណាងមកពី១៤២ គ្រឹះស្ថាន ដែលជាសមាជិកសមាគម បានចុះជួបសួរសុខទុក្ខ និងនាំយកស័ង្កសី ចំនួន ៣,០០០សន្លឹក (1m x 7.70m) ស្មើនឹង ២៣,១០០ ម៉ែត្រការ៉េ គ្រឿងឧបភោគបរិភោគ (អង្ករផ្កាម្លិៈ ចំនួន ៥០បេ (២.៥តោន) មីជាតិ ចំនួន ៥០០កេស ត្រីខកំប៉ុង ចំនួន ៣០០យួរ ទឹកផ្លែឈើ ចំនួន ៥០កេស ទឹកសុទ្ធ ចំនួន ៣០០កេស) និងថវិកាចំនួន៥០០០ដុល្លារ ប្រគល់ជូនដល់កម្លាំង ប្រដាប់អាវុធដែលកំពុងឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស បានទទួលអំណោយទាំងនេះ ដើម្បីចែកជូនបន្តដល់ កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅសមរភូមិជួរមុខ។
ការចូលរួមថវិកាដោយស្ម័គ្រចិត្ត ពីសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ទោះតិចក្តី ច្រើនក្តី បានបង្ហាញអំពីស្មារតី ស្នេហាជាតិ សាមគ្គីភាពជាតិ ជាធ្លុងមួយដ៏រឹងមាំ ក៏ដូចជាការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមមាន៖
១-សាកលវិទ្យាល័យ វ៉ាន់ដា
២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
៣-សាកលវិទ្យាល័យ វេស្ទើន
៤-សាកលវិទ្យាល័យធនធានមនុស្ស
៥-សាកលវិទ្យាល័យបៀលប្រាយ
៦-សាកលវិទ្យាល័យ មេគង្គកម្ពុជា
៧-សាកលវិទ្យាល័យឯកទេស នៃកម្ពុជា
៨-សាកលវិទ្យាល័យកម្ពុជា
៩-សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
១០-សាកលវិទ្យាល័យអន្តរជាតិ
១១-សាលាអន្តរជាតិអាមេរិកាំងប្រ៊ីជ
១២-សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
១៣-សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
១៤-សាកលវិទ្យាល័យអង្គរខេមរា
១៥-សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍
១៦-សាលារៀនអារីហ្សូន
១៧-វិទ្យាស្ថាន អាយ ស៊ី អេស
១៨-សាកលវិទ្យាល័យ ន័រតុន
១៩-សាកលវិទ្យាល័យ ចេនឡា
២០-សាកលវិទ្យាល័យបញ្ញាជាតិ
២១-វិទ្យាស្ថានអាហ្កា
២២-សាកលវិទ្យាល័យ ខេមរៈ
២៣-សាកលវិទ្យាល័យ ឡាយហ្វ
២៤-សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
២៥-សាកលវិទ្យាល័យ លីមកុកវីង យូនីវឺស៊ីធី អហ្វ គ្រេអេតទីវ តិចណូឡូជី
២៦-សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
២៧-សាកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
២៨-សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច
២៩-សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
៣០-សាកលវិទ្យាល័យអង្គរ
៣១-សាកលវិទ្យាល័យ បូណាម៉ារី
៣២-វិទ្យាស្ថានគ្រប់គ្រង និង អភិវឌ្ឍន៍
៣៣-វិទ្យាស្ថានក្រុងអង្គរ
៣៤-វិទ្យាស្ថានប្រាយហូប
៣៥-វិទ្យាស្ថាន ខេមអេដ
៣៦-វិទ្យាស្ថានខេមរាសាស្រ្ត
៣៧-វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍
៣៨-វិទ្យាស្ថាន ស៊ីអ៊ីអូ
៣៩-វិទ្យាស្ថាន ថាក់ គ្លូប៊ល
៤០-វិទ្យាស្ថាន ហិរញ្ញវត្ថុ និងគណនេយ្យ
៤១-សាលារៀនសុវណ្ណភូមិ
៤២-សាលា ហេឡូអាមេរិកកាំង
៤៣-សាលាអន្តរជាតិ អេស អាយ អេស
៤៤-សាលារៀនហូមអហ្វអ៊ីងគ្លីស និងហូមអហ្វខ្មែរ
៤៥-សាលាចំណេះទូទៅ រ៉ូយ៉ាល់អ៊ិនធឺខន
៤៦-សាលាអន្តរជាតិអ៊ិសវ៉េស
៤៧-សាលាអាមេរិកាំងប៉ាស៊ីហ្វិក
៤៨-សាលារៀន ហូម អហ្វ អ៊ីងគ្លីស ខេមបូឌា
៤៩-សាលាអន្តរជាតិភ្យូឆឺរប្រាយ
៥០-សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ
៥១-សាលាបឋមសិក្សា និងមធ្យមសិក្សាអ៊ី អិល ធី
៥២-សាលាអន្តរជាតិកាណាឌីយ៉ាន អ៊ិនធើណេសិនណលស្គូល អហ្វភ្នំពេញ
៥៣-សាលាអន្តរជាតិ អូស្រ្តាលីប៉ាស៊ីហ្វិក
៥៤-សាលាអន្តរជាតិ អាយ ស៊ី អេស
៥៥-សាលា អាយឌាលី អន្តរជាតិ
៥៦-សាលាញូវហ្គេតវ៉េអន្តរជាតិ
៥៧-សាលាអន្តរជាតិ អាប៊ែនឌែនឡៃ
៥៨-សាលាអន្តរជាតិហ្រ្គេនម៉ោន
៥៩-សាលា ប៊ែលធី អន្តរជាតិ
៦០-សាលាអាមេរិកាំងហ្គោលឌិនហ្គេត
៦១-សាលារៀន អន្តរទ្វីប អាមេរិកាំង
៦២-សាលាអន្តរជាតិ ប៉េកាំង
៦៣-សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ
៦៤-សាលាវេស្ទើនអន្តរជាតិ
៦៥-សាលាអន្តរជាតិ លើននីង ចាំងហ្គល
៦៦-សាលាអន្តរជាតិ ហ្រ្គីនអេបផល
៦៧-សាលាអន្តរជាតិផ្លេនីត
៦៨-សាលាអន្តរជាតិឡាយហ្វ
៦៩-សាលាជីវិត
៧០-សាលាអន្តរជាតិស្មាធ-ឃីដ
៧១-សាលា អន្តរជាតិ អេស អេហ្វ អែល
៧២-សាលា ស៊ី អេស អាយ អន្តរជាតិ
៧៣-សាលាវេសហ្គេត អន្តរជាតិ
៧៤-សាលាអន្តរជាតិ យូ អេស អេ
៧៥-សាលាចំណេះទូទៅ ឯកជនមីគីវ៉េ
៧៦-សាលាអន្តរជាតិ កាណាដាកម្ពុជា
៧៧-សាលារៀនអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា
៧៨-មជ្ឍមណ្ឌលភាសា អេ អាយ អាយ
៧៩-សាលាអន្តរជាតិ វេសវីយូ កម្ពុជា
៨០-សាលាអន្តរជាតិ វេស្ទលែនដ៏
៨១-សាលាអន្តរជាតិ ចុងអ៊ីង
៨២-សាលារៀន ឬ វិទ្យាល័យគ្រូយើង
៨៣-សាលាអន្តរជាតិ ប្រដវ៉េស៍
៨៤-សាលាឃីង គ្លរី អ៊ិនធើណេសិនណល ស្គូល
៨៥-សាលារៀន ឃីង ឃីដ
៨៦-សាលារៀន ម៉េង ហួ ណ័រវ៉េស្ទ
៨៧-សាលាបញ្ញាសាស្រ្តអន្តរជាតិ
៨៨-សាលារៀនហ្រ្គីនហូម
៨៩-មជ្ឍមណ្ឌលភាសា ស៊ី អិល អេ
៩០-សាលាអន្តរជាតិ អេដ វេន
៩១-ប៊្លូប៊ើដ អ៊ិនធើណេសិនណល អេឌ្យូខេសិន ឯ.ក
៩២-សាលាអន្តរជាតិ ប្រាយស្តារភ្នំពេញ
៩៣-សាលាពន្លកខ្មែរ
៩៤-សាលារៀន រ៉ូយ៉ាល់ ភ្នំពេញ
៩៥-សាលាសិលាមាស នៃអង្គការក្តីសង្ឃឹម
៩៦-សាលាអាល់ប៊ឺតអន្តរជាតិ
៩៧-សាលាស្តាត អាប់ ខមញូនីធី ស្គូល
៩៨-សាលារៀន អន្តរជាតិ ខេមថប
៩៩-សាលាអន្តរជាតិ អ៊ីនវិកថឺស ភ្នំពេញ
១០០-សាលា អេច អាយ ស្កូល
១០១-សាលាខុងជឺ អន្តរជាតិ
១០២-សាលាអន្តរជាតិ ហ្រ្គេញកម្ពុជា
១០៣-សាលាអន្តរជាតិគ្រីនហ្វៀល
១០៤-សាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ
១០៥-សលាគ្លូលីង អន្តរជាតិភ្នំពេញ
១០៦-សាលាស្តេលា អន្តរជាតិ
១០៧-សាលាប៉ាម៉ា អន្តរជាតិ
១០៨-សាលាអន្តរជាតិ ជីងម៉ីហ័រ
១០៩-សាលាស៊ីងហ្គាពួរហេម អ៊ិនស្ទីធ្យូតអហ្វអេឌ្យូខេសិន។