(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក ប៊ុន ហុន និងលោក ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

កិច្ចប្រជុំនេះមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទីប្រឹក្សាក្រសួងមហាផ្ទៃ អនុប្រធានក្រុមប្រឹក្សានីតិកម្ម ឧត្តមសេនីយ៍ឯក អនុប្រធានសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយក ដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងសហការីមួយចំនួន។

លោកឧត្តមសេនីយ៍ទោ សែម គន្ធា បានថ្លែងថា ដោយមានការណែនាំពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កិច្ចនាំកិច្ចប្រជុំ តាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ បានធ្វើឡើងជាច្រើនលើក ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្តទៀត។

លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន បានឲ្យដឹងថា ការកែសម្រួលមាត្រាមួយចំនួន នៃច្បាប់នេះ ដើម្បីរឹតបន្តឹងលើការគ្រប់គ្រង និងការប្រើប្រាស់អាវុធរបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕