(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ៥៤នាក់។
* ករណីជួញដូរ១ករណី ឃាត់ខ្លួន៥នាក់
* ករណីដឹកជញ្ជូនរក្សាទុក៨ករណី ឃាត់ខ្លួន៩នាក់
* ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន៤០នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៩០១ករណី ឃាត់ខ្លួន១២៧២៦នាក់ (ស្រី១០៥៤នាក់)៕