(ក្រចេះ)៖ សហគមន៍ផលិត និងកែច្នៃត្រីងៀតមួយកន្លែងស្ថិតនៅក្នុង ឃុំវឌ្ឍន៍ ស្រុកសំបូរ ខេត្តក្រចេះ គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយការបំផ្លាញធនធានធម្មជាតិ ផ្នែកជលផល។

បើតាមការឲ្យដឹងពីអ្នកភូមិខាងលើបានបញ្ជាក់ថាក្រៅពី មុខរបរធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋបានចាប់យករបបផលិត និងកែច្នៃត្រីងៀតនេះ គឺបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិនៅតំបន់នោះដោយមិនបាច់ទៅស៊ីឈ្នួលគេ ឬទៅធ្វើការចំណាកស្រុកនោះទេ។

លោក ស៊ិន សង រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងជាប្រធានសហគមន៍នៃក្រុមផលិត និងកែច្នៃត្រីងៀត ដែលមានសមាជិកចំនួន៦នាក់ ដែលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលជលផល និងជាពិសេសគឺការគាំទ្រពីអង្គការដៃគូរ បាននiងកំពុងមាមាញឹកក្នុងការចិញ្ចឹមត្រី និងដាក់ចំណីត្រី ដើម្បីពន្លឿនការធំធាត់របស់ត្រី ឲ្យទាន់ទៅនឹងតម្រូវការកម្មង់របស់បងប្អូនអ្នកភូមិ និងភ្លៀវខាងក្រៅផងដែរ។

លោកថាបើទោះបីជាមានសមាជិកតែ៦នាក់ តែការងារបច្ចេកទេសក្នុងការផលិត និងកែច្នៃ ដែលទទួលបានរយៈពេលកន្លងមក ក៏មិនជាបញ្ហានោះដែរក្នុងការបំពេញតម្រូវការរបស់ភ្ញៀវដែលបានគាំទ្រ និងបានកម្មង់។ ដោយក្នុងសហគមន៍បានផលិតនិងកែច្នៃត្រីងៀតចំនួន ៣ប្រភេទ មានដូចជា៖ ងៀតត្រី អណ្តែង ត្រីរ៉ស់ និងត្រីរៀលជាដើម តែក្នុងតម្លៃនៃត្រីរៀលលក់ចេញរាងមានតម្លៃខុសបន្តិច ដោយ១គីឡូតម្លៃ ៥ម៉ឺនរៀល ដោយការផលិតនិងកែច្នៃមានរាងស្មុគស្មាញចំណាយពេលសម្អាតនិងតុបតែងបន្តិច ។

បន្ថែមលើមុខរបបប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការនេសាទខុសច្បាប់តាមដងទន្លេមេគង្គ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ជម្រកសត្វផ្សោតផងនោះ លោក ស៊ិន សង ប្រធានសហគមន៍ បានជំរុញលើកទឹកចិត្តឲ្យមានការចូលរួមចិញ្ចឹម ដោយលោកធ្វើការទទួលទិញ ដើម្បីជួយសម្រួលដល់ជីវភាព និងដើម្បីបង្កើនការផ្គត់ផ្គង់តម្រូវការភ្ញៀវ ដោយមានការគាំទ្រពីអាជ្ញាធរជំនាញ និងអង្គការដៃគូរ ក្នុងការទំនាក់ទំនងរកទីផ្សារជូន ដោយក្នុងនោះមានការពង្រឹងលើការចុះបញ្ជីជាសហគមន៍ភូមិមួយផលិតផលមួយ រួមនិងមានបញ្ជាក់ស្លាកសញ្ញាអត្តសញ្ញាណច្បាស់លាស់ផងដែរ។

ក្រោយពីបានចាប់យកមុខរបបផលិត និងកែច្នៃត្រីងៀត ជាហគមន៍មក លោក ស៊ិន សង និងសមាជិក ហាក់មានជីវភាពប្រែប្រួលមួយកម្រិត ដោយមិនចាំបាច់នឿយហត់ក្នុងការចំណាក់ស្រុករកការងារធ្វើជាកម្មករ ហើយលោកបានបញ្ជាក់ថា នឹងខិតខំប្រើប្រាស់ជំនាញទាំងអស់នេះ ឲ្យអស់លទ្ធភាព តបទៅនឹងអ្វីដែលអាជ្ញាធររួមនិងអង្គការបានជួយ និងអាចបន្តដល់ការបណ្តុះបណ្តាលនូវជំនាញដែលមានដល់បងប្អូនដែលមានការចាប់អារម្មណ៍លើមុខរបបនេះ ក្នុងន័យលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕