(បន្ទាយមានជ័យ)៖ នាថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ បានអញ្ជើញសំេណះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ស្ថិតនៅទីបញ្ជាការទិសទី១ យោធភូមិភាគទី៥ ។

ក្នុងឱកាសសំណេះសំណាលនោះ លោក កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក កោតសសើរ លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ស្ថិតនៅទីបញ្ជាការទិសទី១ យោធភូមិភាគទី៥ ។

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានណែនាំឲ្យបងប្អូនកងកម្លាំងយើងទាំងអស់បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តចូលរួមចំណែកការពារអធិបតេយ្យភាព បូរណភាពដែនដី និងបម្រើជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធយើងរួមមាន ត្រីចំហុយ ទឹកសុទ្ធ បន្លែស្ពៃក្តោប ប្រហុក សៀង មុងអង្រឹង មុង និងថវិកាចំនួន៣៥លានរៀលផងដែរ៕