(ទីក្រុង​អូក្លិន)៖ ​លោក​បណ្ឌិត​ គឹម​ សន្តិភាព​ សមាជិក​គណៈកម្មាធិការ​​កណ្ដាល​ និង​ជាប្រធាន​ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​ប្រទេស​អូស្ត្រាលី​ និង​នូវែលហ្សេឡង់​, រួម​ជាមួយ​លោកបណ្ឌិត​ កៅ​ ថាច​ សមាជិក​គណៈ​កម្មាធិការ​កណ្ដាល​ និង​ជា​ប្រធាន​ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​អូស្រ្តាលី​ និង​​នូវែលហ្សេឡង់ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ចូល​កម្មវិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ (តាម​រយៈ​ប្រព័ន្ធ​ Zoom)។

កម្មវិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​ ឧកញ៉ា​ សុង សារ៉ន​ សមាជិក​ក្រុម​ការងារ​តំបន់​៥​,​ លោក​ លឹម​ វ៉ាន់​ ប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​អូក្លិន,​ លោក​ តឹក​ ឃាង​ ប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​ហាមីលតុន​,​ លោក​ បាន​ វណ្ណចាន់​ ប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​ហុកស្បេ​ និង​បងប្អូន​សមាជិក​សមាជិកា​បក្ស​ ចំនួន​សរុប​ ៣៩៦​នាក់​ មក​ពី​ទីក្រុង​ទាំង​បី​ផង​ដែរ។

ឆ្លៀតឱកាស​ដ៏​វិសេសវិសាល​នេះ​ សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជាទាំង​ ៣​ សាខា​ (ទីក្រុង​អូក្លិន​,​ ហាមីលតុន​ និង​ហុកស្បេ)​ បាន​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ បាន​ទឹក​ប្រាក់​សរុប​ចំនួន6000NZD + 25 USA និងជួយ​ដល់​កង​ទ័ព​ជួរមុខចំនួន 3540NZD + 25 USD ផង​ដែរ​៕