(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរកសិដ្ឋានលាង ហ័រ នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ញ៉ូវ ឈឿន អ្នកគ្រប់គ្រងកសិដ្ឋាន បានគូសបញ្ជាក់ថា កសិដ្ឋានមានផ្ទៃដីសរុបជាង ១០ហិកតា មានផលិតកម្មដំណាំបន្លែជាច្រើនប្រភេទស្របតាមបច្ចេកទេស និងមានទីផ្សាររួចជាស្រេចក្នុងខេត្ត។
ជាការឆ្លើយតបរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់កសិដ្ឋានលាង ហ័រ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីទទួលបានស្តង់ដាបច្ចេកទេសដាំដុះបន្ថែមទៀត៕