(បន្ទាយមានជ័យ)៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ដែលជាអតីតមេទ័ពកម្ពុជាមួយរូបដែរនោះ បានអញ្ជើញពិនិត្យស្ថានភាពច្រកស្ទឹងបត់ និងអញ្ជើញសំណេះសំណាលសួរសុខទុកពលករដែលវិលត្រលប់មកពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនគរបាលការពារព្រំដែនលេខ៨៩១។
ក្នុងឱកាសសំណេះសំណាលនោះ លោក កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋ និងនគរបាលការពារព្រំដែនខេត្តបន្ទាយមានជ័យ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១។
លោក កែ គឹមយ៉ាន បាននាំយកអំណោយចែក និងផ្ដល់ជូនដល់អ្នកពាក់ព័ន្ធថវិកា និងសម្ភាររួមមាន៖ អង្គរ ទឹកសុទ្ធ អង្រឹង មុង អង្រឹង ប្រហុក ស្ពៃក្ដោប ទឹកត្រី ទឹកស៉ីអ៉ីវ មីជាតិ ប៊ីចេង ខ្លឹមស ស្ករស និងថវិកាសរុប២៥,៥០០,០០០រៀល៕