(ព្រះសីហនុ)៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនវរនាវីឯក មាន សាវឿន ជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមនាវី នាយនាវី នាយនាវីរង និងពលនាវិកជាច្រើនរូបទៀត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកាលពីពេលថ្មីៗនេះ បានសម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែងវរនាវីឯក មាន សាវឿន អត្តលេខ ០៥៦០៧៥ នាយសេនាធិការរងមូលដ្ឋានសមុទ្ររាម បញ្ជាការដ្ឋានកងទ័ពជើងទឹក បច្ចុប្បន្នជា «នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍មូលដ្ឋានសមុទ្ររាម»៕