(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោកដែលជាសហប្រធានក្រុមការងារទាំង១៦ ផ្នែកឯកជន ដែលតំណាងឱ្យ ១៦វិស័យផ្សេងៗគ្នា។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណង៖ ១. ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពលើសកម្មភាពធុរកិច្ច ពាណិជ្ជកម្មតាមច្រកព្រំដែនកម្ពុជា-ថៃ និង ២. ដើម្បីធ្វើការរាយការណ៍អំពីការចូលរួមរបស់ក្រុមការងារផ្នែកឯកជន ទៅលើវិស័យទាំង ១៦ នៃក្រុមការងារ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល បន្ទាប់ពីមានភាពតានតឹងនៅច្រកព្រំដែនកម្ពុជា-ថៃ៕