(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ដែលត្រូវជាឪពុកក្មេករបស់ សម្តេច មហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៥:៥៥ នាទីល្ងាច ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសេចក្តីទុក្ខសោកដ៏សែនក្រៀមក្រំនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា ប្រតិភូក្រសួងសុខាភិបាល សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយក្តីស្រណោះអាឡោះអាល័យ និងសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕