(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ១៧លាននាក់ នៅខាងក្រោយ គាំទ្រសកម្មភាពកម្លាំងប្រដាប់អាវុធរបស់យើង និងសូមជូនពរឲ្យជួបតែសេចក្ដីសុខ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ នៅក្នុងខេត្ដព្រះវិហារ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលមានទឹកចិត្ដស្នេហាជាតិ អត់ធ្មន់ធ្វើកិច្ចការ ដើម្បីប្រទេសជាតិ ១៧លាននាក់ នៅខាងក្រោយ គាំទ្រនូវសកម្មភាព នៃកម្លាំងប្រដាប់អាវុធរបស់យើង អ្នកមិនឯកកោនោះទេ ពួកអ្នកទាំងអស់គ្នា មានសមរភូមិក្រោយគាំទ្រ»។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមជូនពរចំពោះអស់លោក នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមបានជួបតែសេចក្ដីខុស សេចក្ដីចម្រើន ជាមួយនឹងជោគជ័យ ដែលមកដល់នាពេលខាងមុខនេះ៕