(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរមកពីបណ្តាខេត្តនានាទូទាំងប្រទេស នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បាននឹងកំពុងពួតដៃគ្នាយ៉ាងសស្រាក់សស្រាំ ចូលទៅទស្សនានៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅស្រុកបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ។

បើទោះពីស្ថានភាពនៅតាមព្រំដែនកំពុងតានតឹងក៏ដោយ តែមានបងប្អូនខ្មែរជាច្រើននាក់ បន្តទៅទស្សនាប្រាសាទតាមាន់ធំ ដែលជាប្រាសាទរបស់ខ្មែរ នៅលើដីខ្មែរ និងកសាងឡើងដោយដូនតាខ្មែរ៕