(បាងកក)៖ គណបក្ស Bhumjaithai ត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្តើមតួនាទីជាគណបក្សប្រឆាំងជាលើកដំបូងរបស់ខ្លួន ដោយការដាក់ញត្តិបង្ហាញការមិនទុកចិត្ត ប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បន្ទាប់ពីសភាតំណាងរាស្ត្របើកសម័យប្រជុំឡើងវិញនៅថ្ងៃទី៣ ខែកក្កដាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សនេះបានបើកកិច្ចប្រជុំរួមគ្នាមួយរវាងគណៈកម្មាធិការប្រតិបត្តិ និងក្រុមតំណាងរាស្ត្ររបស់ខ្លួន ដែលជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីគណបក្សបានប្រកាសដកខ្លួនចេញពីសម្ព័ន្ធរាជរដ្ឋាភិបាលកាលពីសប្តាហ៍មុន។
ការដកខ្លួនរបស់គណបក្ស Bhumjaithai និងការគ្រោងដាក់ញត្តិមិនទុកចិត្តនេះ គឺជាផលវិបាកដោយផ្ទាល់ពីវិបត្តិនយោបាយដែលបង្កឡើងដោយការបែកធ្លាយឃ្លីបសំឡេងនៃការសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn និងសម្តេចតេជោដែលគណបក្ស Bhumjaithai ចាត់ទុកថាបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ថៃ៕