(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Lilian Rogers នាយកផ្នែកកិច្ចការរដ្ឋាភិបាលទទួលបន្ទុកតំបន់អាស៊ាន របស់ក្រុមហ៊ុន Cisco ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី Rogers អំពីវឌ្ឍនភាពការងាររបស់ក្រសួង ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី និងលោកស្រី Rogers ក៏បានពិភាក្សាកាងារពាក់ព័ន្ធនឹងសន្តិសុខសាយប័រក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល៕