(ភ្នំពេញ)៖ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដែលត្រូវជាឪពុកក្មេក របស់សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៥៖៥៥នាទីល្ងាច ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ។

សព ឯកឧត្តម សុក ខា កំពុងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅភូមិ៦ ផ្ទះលេខ៧ ផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សព ឯកឧត្តម សុក ខា នឹងត្រូវដង្ហែចេញពីគេហដ្ឋានយកទៅបូជា នៅវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី ២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយនៃសព ចូលរួមក្នុងពិធីបុណ្យសពខាងលើតាមសទ្ធា ជ្រះថ្លារៀងៗខ្លួន៕