(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើទោះជាមានការគំរាម និងលូកដៃពីអាមេរិក ក្នុងសង្រ្គាមជាមួយអ៊ីស្រាអែលយ៉ាងណាក៏ដោយ ក៏អ៊ីរ៉ង់ មិនអាចលុបចោលនូវកម្មវិធី នុយក្លេអ៊ែរបស់ខ្លួនឡើយ។ ការបញ្ជាក់របស់លោកបណ្ឌិតបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាមួយគ្នានេះលោកបណ្ឌិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមហាអំណាចអាមេរិក មិនបានផ្ដល់តម្លៃទៅលើដៃគូសបន្ទាដូចជាអ៊ីរ៉ង់នោះទេ តួរយ៉ាងដូចជាកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ នេះអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ដោយខ្លួនឯង ឥលូវបែជាមករករឿងអ៊ីរ៉ង់ លើកម្មវិធី នុយក្លេអ៊ែនេះទៅវិញ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖