ក្នុងនាមខ្ញុំជាអ្នកតាមដានស្ថានការណ៍នៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្រៅស្រុក ខ្ញុំបានឃើញស្ថានការណ៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែតានតឹង រវាងខ្មែរ និងថៃ ដែលតាមការតាមដានស្រាវជ្រាវរបស់ខ្ញុំ រកឃើញថា ករណីជម្លោះខ្មែរនិងថៃកើតឡើងផ្តើមចេញពីសេនារីយោ២ធំៗដូចខាងក្រោម៖
១- ការរៀបចំផែនការឧបាយកលរបស់ក្រុមអ្នកនយោបាយថៃ ទាហានថៃ និងក្រុមជ្រុលនិយមថៃ ទិញក្បាលបុគ្គល សម រង្ស៊ី ដើម្បីជួយបំផ្លាញខ្មែរ។ មានន័យថា សម រង្ស៊ី លក់ក្បាលបម្រើបរទេសបំផ្លាញផលប្រយោជន៍ខ្មែរ។
២- បញ្ហាជម្លោះបែកបាក់ផ្ទៃក្នុងរបស់ថៃ កើតចេញពីទំនាស់ផលប្រយោជន៍។
ខ្ញុំសូមលើកយកចំណុចទី១មកបង្ហាញ ដោយបង្ហាញពីព័ត៌មាន និងភស្តុតាងដែលខ្ញុំមានពាក់ព័ន្ធនឹងបុគ្គល សម រង្ស៊ី បានលក់ក្បាលបម្រើផលប្រយោជន៍បរទេស។ ក្រុមជ្រុលនិយមថៃដឹកនាំដោយ ស៊ុន លឹមថងគុល បានទំនាក់ទំនងជាមួយបុគ្គល សម រង្ស៊ី ជាមេក្រុមជ្រុលនិយមខ្មែរដែលតែងតែរៀបចំគ្រប់វិធីសាស្ត្រ និងឧបាយកលដើម្បីបំផ្លាញខ្មែរតាមរយៈផ្ដួលរំលំរដ្ឋអំណាចខ្មែរនាពេលបច្ចុប្បន្ន។
ទំនាក់ទំនងរបស់ ស៊ុនធិ លឹមថងគុល ជាមួយបុគ្គល សម រង្ស៊ី បានរៀបចំផែនការឧបាយកលបំផ្លាញ និងរារាំងដំណើរការចរចាលើការ ចែកផលប្រយោជន៍នៅតំបន់កោះគុតរវាងខ្មែរ និងថៃ ដោយ ស៊ុនធិ លឹមថងគុល មិនចង់ឱ្យខ្មែរទទួលបានផលប្រយោជន៍ពីថៃនោះទេ។ ដោយមើលឃើញថា បញ្ហាអធិបតេយ្យភាពបូរណភាពទឹកដី ជាបញ្ហារសើប ដែលងាយនិងអូសទាញសាធារណៈជនឱ្យចាប់អារម្មណ៍ ទើប ស៊ុនធិ លឹមថងគុល ចាប់ដៃជាមួយបុគ្គល សម រង្ស៊ី បង្កើតព្រឹត្តិការណ៍បំផុសញុះញង់ខ្មែរឱ្យស្អប់ និងប្រឆាំងរដ្ឋអំណាចខ្មែរ តាមរយៈការបំផ្លែព័ត៌មានមិនពិតថា រដ្ឋអំណាចខ្មែរបានធ្វើឱ្យបាត់កោះគុត ទៅនិងទាមទារឱ្យរដ្ឋាភិបាលខ្មែរប្តឹងករណីកោះគុតទៅតុលាការអន្តរជាតិ ដើម្បីទាញស្មារតីអ្នកជាតិនិយមខ្មែរ ឱ្យងើបបះបោរផ្ដួលរំលំរដ្ឋាភិបាលខ្មែរ ដើម្បីរារាំងការដំណើរការចរចារវាងខ្មែរនិងថៃលើករណីកោះគុត។
ចំណែក ស៊ុនធិ លឹមថងគុល ក៏បានបំផ្លេការពិតលើបញ្ហាកោះកុតនេះ ដើម្បីបំផុសកម្លាំងជ្រុលនិយមថឱ្យងើបផ្តួលរំលំរដ្ឋាភិបាលថៃផងដែរ ពីព្រោះពួកគេយល់ថា នៅពេលដែលរដ្ឋអំណាចនៃប្រទេសទាំងដួលរលំ ការចរចាក៏មិនអាចធ្វើទៅរួចដែរ។ បន្ទាប់ពីការដាក់ចេញនូវផែនការឧបាយកលនេះ បុគ្គលសម រង្ស៊ី និងបក្ខពួកនៅក្រៅប្រទេសបានដើរបំផុសបំផុសញុះញង់សហគមន៍ខ្មែរនៅក្រៅប្រទេស ដោយបំផ្លែការពិតលើករណីកោះគុត ដើម្បីឱ្យខ្មែរងើបឡើងតវ៉ាប្រឆាំងរដ្ឋាភិបាលខ្មែរក្រោម រូបភាពទាមទារឱ្យប្ដឹងករណីកោះកុតទៅតុលាការអន្តរជាតិ។ បច្ចុប្បន្នបុគ្គល សម រង្ស៊ី និងបក្ខពួកកំពុងតែដើរបំផុសខ្មែរនៅក្រៅប្រទេសឱ្យចូលរួមសកម្មភាពរបស់ពួកគេជំរុញឱ្យរដ្ឋាភិបាលខ្មែរយកករណីកោះគុតប្ដឹងទៅតុលាការអន្តរជាតិ។
ខណៈពេលដែលខ្មែរកំពុងមានជម្លោះព្រំដែនជាមួយថៃលើតំបន់៤ចំណុច ខ្មែរបានសម្រេចប្ដឹងទៅតុលាការអន្តរជាតិ បុគ្គល សម រង្ស៊ី ក៏ឆ្លៀតយកបញ្ហានេះរុញឱ្យខ្មែរបន្ថែមការប្ដឹងលើករណីកោះកុត និងតំបន់ផ្សេងៗទៀតជាច្រើននៅចំណុចព្រំដែនជាមួយថៃ ក៏ដូចជាជំរុញឱ្យមានការលុបចោលនូវសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤, ១៩០៧ ដែលរដ្ឋាភិបាលកម្ពុជាយកធ្វើជាមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ ដែលចំណុចនេះជាការលុបបំបាត់ចោលនូវឯកសារភស្តុតាង ហើយបើកឱកាសឱ្យថៃប្រើផែនទីឯកតោភាគី ដើម្បីឈ្លានពានដីខ្មែរ។
ចំណុចទី២៖ បញ្ហាជម្លោះបែកបាក់ផ្ទៃក្នុងរបស់ថៃ
បច្ចុប្បន្នស្ថានភាពជម្លោះផ្ទៃក្នុងរបស់ថៃកាន់តែជ្រៅ រវាងរដ្ឋាភិបាល ជាមួយក្រុមទាហានក្រុមជ្រុលនិយម និងក្រុមអ្នកនយោបាយ ដែលជម្លោះនេះកើតចេញពីទំនាស់ផលប្រយោជន៍។ កាលពីដើមឡើយ ស៊ុនធិ លឹមថងគុល និងចតុផន ព្រំផាន់ គឺជាមនុស្សដែលមានទំនាក់ទំនងនិងរកស៊ីជាមួយ ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ប៉ុន្ដែពួកគេបានបែកបាក់គ្នា ដោយសារតែ ថាក់ស៊ីន រកស៊ីដើរខ្សែលើពួកគេ ហើយពួកគេមិនសប្បាយចិត្តជាមួយ ថាក់ស៊ីន និងខ្សែស្រឡាញរបស់ ថាក់ស៊ីន នោះទេទើបពួកគេតែងតែបង្កើតបញ្ហា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយខ្សែស្រឡាយរបស់ថាក់ស៊ីន រហូតមកដល់បច្ចុប្បន្ន។ នៅក្នុងពេលបច្ចុប្បន្ននៃការកាន់អំណាចរបស់ផថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនបង្កើតរបស់ ថាក់ស៊ីន គឺថាក់ស៊ីន នៅបន្តរកប្រយោជន៍ពីរបបដឹកនាំរបស់កូនខ្លួន ដោយចេញមុខ បង្គាប់បញ្ហាលើកូនរបស់ខ្លួនដែលជានាយករដ្ឋមន្ត្រី ដោយ ថាក់ស៊ីន បានធ្វើការគាបសង្កត់អ្នករកស៊ីត្រឹមត្រូវ និងអ្នករកស៊ីមិនត្រឹមត្រូវនៅក្នុងស្រុកថៃ ដើម្បីគាបយកផលប្រយោជន៍ ដែលធ្វើឱ្យក្រុមអ្នករកស៊ីទាំងនោះមិនសប្បាយចិត្តជាមួយថាក់ស៊ីន។
ទន្ទឹមនេះនៅមួយរយៈចុងក្រោយ រដ្ឋាភិបាលថៃក្រោមការបង្គាប់បញ្ហារបស់ ថាក់ស៊ីន ដែលស្និទ្ធជាមួយក្រុមនគរបាលថៃ បានរៀបចំរូបភាពប្រតិបត្តិការ បង្ក្រាបលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមព្រំដែនជាប់ប្រទេសភូមា និងក្រោយមកបង្វែរទិសមកបង្ក្រាបនៅតំបន់ព្រំដែនជាមួយខ្មែរ ដោយក្នុងការបង្ក្រាបនោះមានការចោទប្រកាន់ និយាយវាយប្រហារជាច្រើនមកលើខ្មែរថាជាអ្នកគាំទ្រផ្ដល់ទីតាំងជម្រក និងការពារក្រុមឧក្រិដ្ឋជនទាំងនោះធ្វើឱ្យពលរដ្ឋថៃរងគ្រោះ ហើយ ថាក់ស៊ីន ក៏បាននិយាយពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅស្រុកខ្មែរ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា រដ្ឋាភិបាលថៃបានធ្វើការដាក់គោលដៅរុញ ឱ្យមានការបង្ក្រាបឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះនៅតាមព្រំដែនភូមាឡាវ និងកម្ពុជា ខណៈដែលសកម្មភាពឧក្រិដ្ឋកម្មនេះមានជាច្រើននៅកណ្តាលក្រុងបាងកក ប្រទេសថៃ ប៉ុន្តែបែររដ្ឋាភិបាលថៃមិនបង្ក្រាប ដោយសារតែថៃទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីក្រុមឧក្រិដ្ឋ។ជន។
រដ្ឋាភិបាលថៃធ្វើការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺក្នុងគោលបំណងធំ៣ ៖
ទី១៖ ដើម្បីផ្គាប់ចិត្តមេដឹកនាំចិន ក្នុងពេលដែលនាយករដ្ឋមន្ត្រីថៃទៅបំពេញទស្សនៈកិច្ចនៅចិន ទី២៖ ដើម្បីបិទបាំងនូវរាល់សកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមានក្នុងប្រទេសថៃ
ទី៣៖ ទាញរកផលប្រយោជន៍ដោយដាក់គោលដៅរុញឱ្យមានការបង្ក្រាបនៅតាមព្រំដែនខ្មែរ ភូមា និងឡាវ ដើម្បីឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ រត់ចេញពីតំបន់ព្រំដែនខ្មែរ ឡាវ ភូមា ទៅចូលជ្រករកទីតាំងធ្វើសកម្មភាពក្នុងទឹកដី ថៃ ហើយថៃទើបតែអនុម័តច្បាប់កាស៊ីណូកាលពីពេលថ្មីៗនេះ ដែលអាចស្រូបទាញយកក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើសកម្មភាពក្នុងទឹកដីថៃដោយស្របច្បាប់ ដែលថៃនឹងទទួលបានផលប្រយោជន៍។
ពាក់ព័ន្ធករណីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានបុគ្គល សម រង្ស៊ី លក់ក្បាលបម្រើបរទេសយកបញ្ហានេះចោទប្រកាន់លាបពណ៌ លើកម្ពុជាថា កម្ពុជាផ្ដល់ទីតាំងជម្រកសម្រាប់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើសកម្មភាព ហើយមេដឹកនាំកម្ពុជានៅពីក្រោយករណីនេះ ដើម្បីទទួលបានផលប្រយោជន៍ ស្របពេលជាមួយគ្នានេះថៃក៏បានធ្វើការចោទប្រកាន់មកលើកម្ពុជា ពាក់ព័ន្ធករណីនេះ ដោយក្នុងនោះក៏មានក្រុមជ្រុលនិយមថៃ ប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយប្រឌិតព័ត៌មានចោទប្រកាន់លើមេដឹកនាំកម្ពុជា ថាទទួលបានលុយពីក្រុមឧក្រិដ្ឋជន ដែលចំណុចនេះជាការប្រើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីបង្ហូចមុខមាត់របស់កម្ពុជា។
ក្រោយការបង្ក្រាបរបស់រដ្ឋាភិបាលថៃលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមព្រំដែន បានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ទាហានថៃ ដែលធ្វើឱ្យក្រុមទាហានមិនសប្បាយចិត្តជាមួយ រដ្ឋាភិបាលថៃដឹកនាំដោយអ្នកស្រី ផែផងថា ស៊ីណាវ៉ាត្រា បូករួមទាំងការមិនសប្បាយចិត្តរបស់ក្រុមអ្នករកស៊ីដែលទទួលរងការគាបសង្កត់ពី ថាក់ស៊ីន ទើបពួកគេសហការជាមួយក្រុមជ្រុលនិយមថៃ មានទាំងទាហានអ្នកនយោបាយថៃ បានរៀបចំផែនការឧបាយកលបង្កើតសភាពការណ៍អាក្រក់នៅតាមពំដែនឡាវ និងក្រោយមកនៅព្រំដែនកម្ពុជាតំបន់មុំ៣ ដោយការបង្កើតឱ្យមានករណីផ្ទុះអាវុធឡើងដើម្បីទម្លាក់បញ្ហាទាំងនេះលើរដ្ឋាភិបាលកម្ពុជា និងថៃឱ្យប្រឈមមុខដាក់គ្នា ហើយទាហានថៃក៏យកឱកាស នេះរៀបចំចល័តទ័ព សព្វាវុធចូលមកកាន់តំបន់ព្រំដែនខ្មែរ-ថៃ ដែលនេះជាចេតនារបស់ទាហានថៃក្នុង ការឈានពានទឹកដីខ្មែរ ដោយប្រើកម្លាំង។
ក្រោយពីមើលឃើញពីសកម្មភាពឈ្លានពានរបស់ទាហានថៃ រដ្ឋាភិបាលកម្ពុជា មិនបានតបតដោយកម្លាំងនោះទេ ដោយបានសម្រេចដោះស្រាយបញ្ហានេះដោយសន្តិវិធីបញ្ចៀសការផ្ទុះឡើងនូវសង្គ្រាមតាមព្រំដែនតាមរយៈការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ប៉ុន្តែក៏នៅរក្សាជំហរបន្តការចរចាដោះស្រាយតាមយន្តការ JBC ជាមួយថៃផងដែរ។
ចំណែកភាគីថៃបានបដិសេធចំពោះការប្តឹងរបស់កម្ពុជានិងប្រកាសមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិថែមទៀតផង ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ទាហានថៃពិតជា ឈ្លានពានកម្ពុជាពិតមែន។
ដោយសារតែមហច្ឆិតាទាហានថៃចង់ឈ្លានពានទឹកដីកម្ពុជា និងមិនសប្បាយចិត្តជាមួយកម្ពុជាដាក់ពាក្យបណ្តឹងទៅតុលាការ ICJ ពីសំណាក់កម្ពុជា ទាហានថៃ បាន និងកំពុងបន្តធ្វើសកម្មភាពចល័តទ័ព សព្វាវុធចូលមកាន់តំបន់ព្រំដែនជម្លោះខ្មែរ-ថៃ ក៏ដូចជាដាក់ចេញនូវវិធានការបិទច្រកព្រំដែនជាឯកតោភាគីជាមួយខ្មែរ ដែលនេះគឺជាទង្វើមួយក្នុងបំណងដាក់សម្ពាធ និងគំរាមដល់កម្ពុជាមិនឱ្យដាក់
ពាក្យបណ្តឹងទៅតុលាការ ICJ ហើយទាញខ្មែរឱ្យងាកមកចរចាជាមួយថៃលើជម្លោះព្រំដែននេះ ដែលការចរចានេះជាឧបាយកលរបស់ទាហានថៃអូសបន្លាយពេល ដើម្បីរារាំងការចរចាមិនឱ្យទទួលបានជោគជ័យ ដែលមិនអាចឈានទៅដោះស្រាយជម្លោះ និងកំណត់ព្រំដែនបាន ដែលពួកគេនៅតែអាចមានឱកាសរៀបចំកម្លាំងទ័ពដើម្បីឈ្លានពានខ្មែរ ដូចករណីមេទ័ពភូមិភាគ២របស់ថៃ បានប្រកាសថា ប្រសិនបើខ្មែរចង់បានដីគឺត្រូវច្បាំងគ្នាដើម្បីយកទឹកដីដែលមានជម្លោះនោះ ដែលនេះបង្ហាញពីចេតនាទុច្ចរិតរបស់ទាហានថៃចង់ឈ្លានពានកម្ពុជា។
បន្ទាប់ពីស្ថានភាពកាន់តែតានតឹងរវាងកម្ពុជានិងថៃ ក៏មានការលេចធ្លាយនូវសារសម្លេងទំនាក់ទំនងរវាងអ្នកស្រី ផែផងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងគោលបំណងស្នើឱ្យកម្ពុជាធ្វើការចរចាដើម្បីដោះស្រាយភាពតានតឹងរវាងថៃនិងកម្ពុជា ដោយក្នុងនោះ ផែថងថាន ស៊ីណាវ៉ាត្រា ស្នើសុំការយោគយល់ពីមេដឹកនាំកម្ពុជា ចំពោះស្ថានការណ៍នៅព្រំដែនពាក់ព័ន្ធ សកម្មភាពទាហានថៃ ដោយសារការមិនស្តាប់បញ្ហារបស់ រដ្ឋាភិបាលថៃ ពីសំណាក់ទាហានថៃ។ នៅក្នុងកិច្ចសន្ទនានោះ ផែថងថាន ស៊ីណាវ៉ាត្រា ហាក់មិនបានបង្ហាញពីបំណងសម្របសម្រួលដោះស្រាយបញ្ហាជាមួយកម្ពុជាទេ ហាក់ដូចជាទម្លាក់កំហុសលើកម្ពុជាថាជាដើមហេតុនាំឱ្យមានការបិទច្រកព្រំដែន ប៉ុន្តែមេដឹកនាំកម្ពុជាមិនធ្វើតាមអ្វីហើយបែរជាស្នើឱ្យកម្ពុជាបង្ហាញបំណងសុំចរចាជាមួយថៃទៅវិញដែលអ្នកស្រីអ៊ុងអ៊ុង ចង់បាននោះទេ ពីព្រោះការបិទច្រកព្រំដែនការបិទដោយឯកតោភាគីរបស់ថៃ។ ក្រោយការបែកធ្លាយសារសម្លេងនោះ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងមុខនឹងភាពតានតឹងកាន់តែខ្លាំង ដោយសារក្រុមទាហាន និងក្រុមអ្នកនយោបាយថៃមួយ ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម ថៃ កាន់តែមិនសប្បាយចិត្ត និងបានយកបញ្ហានេះធ្វើជាមូលដ្ឋាន ដើម្បីដាក់សម្ពាធបន្ថែមទៀតលើ ផែផងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ។
បច្ចុប្បន្ន ផៃថងថាន ស៊ីណាវ៉ាតកំពុងប្រឈមមុខនឹងការទម្លាក់ចេញអំពីអំណាចដោយក្រុមជ្រុលនិយមថៃ កំពុងបំផុសកម្លាំងឱ្យ ចេញតាមដងផ្លូវទាមទារតវ៉ាឱ្យចុះចេញតំណែង រំលាយរដ្ឋាភិបាល និងរៀបចំរដ្ឋាភិបាលថ្មី។ ទន្ទឹមនេះក្រុមទាហានថៃក៏បានគំរាមនឹងធ្វើរដ្ឋប្រហារទម្លាក់ ផែផងថាន ស៊ីណាវ៉ាត្រា ចេញពីអំណាចផងដែរ ដែលធ្វើឱ្យស្ថានភាពកាន់តែតានតឹងក្នុងសង្គមថៃ។ ដើម្បីដាក់សម្ពាធបន្ថែមទៀតលើផែផងថា ស៊ីណាវ៉ាត ក៏មានការរៀបចំឱ្យមានការស្ទង់មតិពលរដ្ឋមួយដែលមិនសុក្រឹត្យនោះទេទៅលើការផ្តល់ទំនុកចិត្តចំពោះយោធា និងរដ្ឋាភិបាលលើការដោះស្រាយ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយការស្ទង់មតិនោះមានការគាំទ្រនិងផ្តល់សេចក្តីទុកចិត្តលើយោធា ជាងរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ព្រំដែនកម្ពុជា-ថៃ ដែលនេះសេនារីយោមួយទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលរបស់ ផែផងថាន ស៊ីណាវ៉ាត្រា។
ស្ថិតក្នុងស្ថានភាពវឹកវរបែបនេះ ស្ដេចថៃត្រូវចេញមុខដោះស្រាយបញ្ហាវិបត្តិនៅថៃ ដោយក្នុងនោះស្តេចថៃផ្តល់ជម្រើស២សម្រាប់រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងអ៊ុង ៖
១- រក្សាទុករដ្ឋាភិបាលរបស់ ផែថងថាន ស៊ីណាវ៉ាត្រា ប៉ុន្តែជារដ្ឋាភិបាលអាយ៉ង ស្ថិតក្រោមការបង្គាប់បញ្ហារបស់យោធា ។ ទប់ស្កាត់ស្ថានការណ៍នៅក្នុងប្រទេសកុំឱ្យមានរដ្ឋប្រហារនិងការផ្តួលរលំរដ្ឋភិបាល។
២- ប្រើត្រកូលថាក់ស៊ីន ឱ្យវាយប្រហារលើរដ្ឋាភិបាលកម្ពុជា ។ស្ថិតក្នុងស្ថានភាពនេះរដ្ឋាភិបាលរបស់ ផែថងថាន ស៊ីណាវ៉ាត្រា បានក្លាយជារដ្ឋាភិបាលអាយ៉ងហើយមានភារកិច្ចត្រូវតែវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាតាមបញ្ញារបស់ទាហានថៃ។ ប្រសិនបើ ផ
ថងថាន ស៊ីណាវ៉ាត្រា មិនធ្វើតាមបញ្ជារបស់ទាហានទេ គេនឹងរុញឱ្យ ផែថងថាន ស៊ីណាវ៉ាត្រា លាលែងពីតំណែង និងដាក់អ្នកថ្មីជំនួសដោយរក្សាបក្សកាន់អំណាចនៅដដែល។ ផ្តើមចេញពីការប្រើរដ្ឋាភិបាល អាយ៉ងដើម្បីវាយប្រហារកម្ពុជា រដ្ឋាភិបាលអាយ៉ង ទាហានថៃ និងក្រុមជ្រុលនិយមថៃ ចេញមុខប្រកាសថានឹងផ្ដល់ទឹកដីថៃឱ្យក្រុមជ្រុលនិយមរបស់បុគ្គល សម រង្ស៊ី ឈរជើងដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិ
បាលកម្ពុជា ដែលជាទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយស្ថានភាពនេះធ្វើឱ្យជម្លោះរវាងកម្ពុជា និងថៃកាន់តែតានតឹងនិងមានស្ថានភាព អាក្រក់ជាងជម្លោះព្រំដែនកាលពីឆ្នាំ២០០៨ និង២០១១ទៅទៀត៕