(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនានេះ ស្ថានភាពនៃការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ និងពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងបណ្តាច្រកព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងផ្សេងទៀត គឺបើកដំណើរការឲ្យឆ្លងកាត់ដោយថ្មើរជើងជាធម្មតា ដែលចាប់ផ្តើមបើកពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច ប៉ុន្តែមិនអនុញ្ញាឲ្យមានការនាំចូលបន្លែផ្លែឈើពីប្រទេសថៃឡើយ ដោយចាប់អនុវត្តពីថ្ងៃអង្គារទី១៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក៕