(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធលើកទឹកចិត្តដល់ការវិនិយោគលើវិស័យឈើដាំនៅក្នុងប្រទេសកម្ពុជា ដោយលោកយល់ថា នៅកម្ពុជាវិស័យនេះ កំពុងមានសក្តានុពលខ្ពស់នៅឡើយ ដោយបានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច និងបរិស្ថានផងដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីលមួយសប្តាហ៍ ដើម្បីសិក្សាស្វែងយល់អំពីចម្ការឈើដាំ កាលពីខែមុននោះ បានលើកឡើងថា ឈើដាំ មានតម្រូវការខ្ពស់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ដោយគេអាចយកទៅកែច្នៃបានច្រើនមុខ តាំងពីគ្រឿងសិង្ហារឹម រហូតដល់របស់របរប្រើប្រាស់​​។

សូមទស្សនកិច្ចសម្ភាសទាំងស្រុងរវាង ​Fresh News ជាមួយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ស្តីពីការវិនិយោគលើវិស័យឈើដាំនៅក្នុងប្រទេសកម្ពុជា ដូចតទៅ៖