(ឧត្តរមានជ័យ)៖ ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើកដំណើរការជូនប្រជាពលរដ្ឋឆ្លងកាត់ចំនួន៣ថ្ងៃ ក្នុង១សប្តាហ៍ គឺពីថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ដោយភាគីថៃបើកច្រកចាប់ពីម៉ោង ០៩.០០នាទីព្រឹក ចំណែកភាគីកម្ពុជាបើកនៅម៉ោង ១០.០០នាទីព្រឹក និងបិទនៅម៉ោង ១២.០០នាទី ថ្ងៃត្រង់ដូចគ្នា។
លោក ស៊ីម ហ៊ុច ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថា ច្រកទ្វារព្រំដែនជប់គគីរ បើកដំណើរការជាធម្មតារយះពេល៣ថ្ងៃក្នុង១សប្តាហ៍។ដោយអនុវត្តន៍តាមបទបញ្ជាថ្នាក់ដឹកនាំ ក៏ដូចជាការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ គឺសមត្ថកិច្ចនៅច្រកត្រួតពិនិត្យព្រំដែន មិនអនុញ្ញាតិឱ្យនាំបន្លែ ផ្លែឈើ ពីប្រទេសថៃចូលមក ប្រទេសកម្ពុជាជាដាច់ខាត៕