(សៀមរាប)៖ កិច្ចប្រជុំបច្ចេករបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក លើកទី៤០ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដោយលោក Kensuke Nagase អនុប្រធានបេសកកម្មជប៉ុន និងលោក Pierre Vincent ជាទីប្រឹក្សាផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។
ក្នុងកិច្ចប្រជុំកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការ អាយស៉ីស៉ី-អង្គរ និងសំបូរព្រៃគុក ស្ដីពី កិច្ចការពារ និងអភិរក្សបេតិភណ្ឌ កំពុងប្រព្រឹត្តទៅនេះ ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នឹងពិនិត្យពិភាក្សាតាមដានលើកិច្ចការពារ សង្គ្រាះ និងអភិរក្សប្រាសាទបុរាណជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក៕