(ភ្នំពេញ)៖ សំឡេងសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែ ថងថាន មានរយៈពេល១៧៖០៦នាទី ពាក់ព័ន្ធស្ថានភាពជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

សំឡេងសន្ទនាមេដឹកនាំទាំងពីរធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយត្រូវបា​នទម្លាយចេញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈកិច្ចសន្ទនា១៧នាទី ! នាយករដ្ឋមន្រ្តីថៃ បង្ហាញការសុំអង្វរ និងសុំយោបល់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ទល់ស្ថានភាពប្រេះស្រាំផ្ទៃក្នុងរបស់ថៃ ស្មើនឹងទង្វើក្បត់ជាតិ៕