(ឧត្តរមានជ័យ)៖ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកសិកម្ម និងបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មចំនួន ១,៩៤៧នាក់ បានចូលរួមវិភាគទាន និងគ្រឿងឧបភោគបរិភោគនានា ជូនដល់កងទ័ពជួរមុខ តាមបណ្ដោយព្រំដែនពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យ។
ក្រោយទទួលបានអំណោយជាថវិកា និងគ្រឿងបរិភោគដែលជាទឹកចិត្ត និងការរួមវិភាគទានរបស់ថ្នាក់ដឹកនាំក្រសួង សប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម, រដ្ឋមន្ត្រីក្រសួងកសិកម្ម បាននាំយកចែកជូនដល់ កងកម្លាំងជួរមុខ ដើម្បីជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងសប្បុរសជន និងបណ្តាក្រុមហ៊ុន ដែលបានចូលរួមចំណែកគាំទ្រដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជន ឱ្យកាន់តែរឹងមាំថែមទៀតក្នុងស្មារតីរួបរួមខ្មែរតែមួយ៕
https://image.freshnewsasia.com/2021/id-155/fn-2025-06-18-15-14-48-0.JPG