(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសតាមរយៈបណ្ដាញព័ត៌មានផ្លូវការ Fresh News ឲ្យដឹងថា រាជធានីភ្នំពេញពេលនេះ កំពុងខ្វះកម្លាំងពលកម្មប្រមាណ ៣១,៨០៧កន្លែង។
ការប្រកាសរបស់ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី មានពលករមួយចំនួននៅក្នុងប្រទេសថៃ មានបំណងត្រឡប់មកប្រទេសកម្ពុជា ក្រោយពេលប្រទេសទាំងពីរ ទោះជម្លោះព្រំដែននឹងគ្នា។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយផងដែរ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃ ទៅស្រុកកំណើត នៅពេលមានបញ្ជាពីរាជរដ្ឋាភិបាល។
សូមជំរាបថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ទូទាំងប្រទេសកម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណជាង២៣ម៉ឺនកន្លែង ដែលកំពុងរង់ចាំបងប្អូនចុះឈ្មោះធ្វើការ៕