(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងអំពីបញ្ហានៃការចោទមកលើប្រទេសកម្ពុជា អំពីបញ្ហានៃល្បែងអនឡាញ ខណៈប្រទេសដែលចោទមកកាន់កម្ពុជានោះ មានជម្រកល្បែងអនឡាញដែរសោះ ប៉ុន្ដែព្យាយាមលាក់បាំង ហើយចោទតែប្រទេសកម្ពុជា។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កម្ពុជាមិនមាត់មិននិយាយអ្វីទាំងអស់ ព្យាយាមអត់ធ្មត់ មិននិយាយអ្វីទាំងអស់ ប៉ុន្ដែពេលខ្លះយើងមិនមាត់គេជាន់ ដល់យើងឡង់វិញថា យើងមិនមានវិជ្ជាជីវៈ (Unprofessional)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដទៀតថា «មានរឿងជាច្រើនដែរគេលាពពណ៌មកកាន់កម្ពុជា ជាក់ស្ដែងដូចរឿងអនឡាញ ក៏មកចោទប្រកាន់ប្រទេសកម្ពុជាដែរ សូមមើលប្រទេសខ្លួនឯងផង មិនមែនស្អាតនោះទេ។ ប្រទេសខ្លះចូលចិត្តតែលើដាក់រឿងអីចឹងៗ ទៅកាន់អ្នកជិតខាងហើយលើប្រទេសខ្លួនឯងគឺល្អឥតខ្ចោះ ខ្ញុំសូមបញ្ជាក់ថា រឿងមានដូចតែគ្នាដែរទេ និយាយឲ្យច្បាស់ៗតែម្ដង»។
សម្តេចមហាបវរធិបតីបានថ្លែងបន្ថែមថា ប្រទេសខ្លះចោទកម្ពុជាអាក្រកបែបនេះ អាក្រកបែបនោះ ចោទប្រទេសនេះអាក្រក់អីចេះ ប្រទេសនោះអាក្រក់អីចុះ តែប្រទេសខ្លួនឯងវិញមិនល្អឥតខ្ចោះទេ តែខំព្យាយាមលាកបាំងភាពខ្វះខាតរបស់ខ្លួន ហើយមកជះលើគេ និយាយឲ្យច្បាប់បែបនេះតែម្ដងព្រោះថា អ្នកណាៗក៏គេដឹងដែរ៕