(ភ្នំពេញ)៖ ក្នុងនាមជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់យ៉ាងច្បាស់ៗថា ដោយសារតែកម្ពុជា ចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ទើបជ្រើសរើសយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ បន្ទាប់ពីមានការចរចាទេ្វភាគីជាច្រើនលើកច្រើនសារ តែមិនមានលទ្ធផលប្រសើរណាមួយកើតឡើង។ ការបញ្ជាក់របស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
មិនតែប៉ុណ្ណោះសមាសភាពអ្នកចូលរួមនៅក្នុងគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណី «តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី» សុទ្ធតែជាមន្រ្តីជាន់ខ្ពស់ ដែលមានបទពិសោធន៍ និងជំនាញ ដែលអាចឱ្យប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពក្នុងការបញ្ជូនសុំណូមរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖