(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានឆ្លើយតប ចំពោះការលើកឡើងមួយចំនួនជុំវិញការឆ្លើយតបព័ត៌មានមិនលឿនខ្លាំងជុំវិញ ករណីព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។ ដោយលោក រដ្ឋមន្រ្តីបានបញ្ជាក់ថា ភាពស្ងប់ស្ងាត់ ពេលខ្លះមានតម្លៃជាង ទៅតាមគោលដៅដែរយើងចង់បាន។ ការឆ្លើយតបរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោក ប៉ែន បូណា ធ្លាប់ជាអ្នកសារព័ត៌មានជិត៣០ឆ្នាំមកហើយនោះ បានបញ្ជាក់ថា លោកដឹងថា អ្នកសារព័ត៌មានពិតជាអន្ទះសាចង់ដឹងព័ត៌មានភ្លាមៗជុំវិញករណីកើតឡើងណាមួយជុំវិញបញ្ហាព្រំដែននេះ ប៉ុន្តែនៅពេលខ្លះរាជរដ្ឋាភិបាលចាំបាច់ត្រូវការពេលដើម្បីស្វែងរកព័ត៌មានពិតជាក់ស្ដែង ច្បាស់លាស់ក្នុងការឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ជាជាងការឆ្លើយតបណាមួយដែលមិនមែនជាព័ត៌មានពិតជាក់ស្ដែងនោះឡើយ។ បន្ថែមពីនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា គោលដៅរបស់រដ្ឋាភិបាលគឺដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិ ដូច្នេះយើងចាំបាច់មានការច្បាស់លាស់គ្រប់យ៉ាង ភាពស្ងប់ស្ងាត់ពេលខ្លះ ល្អជាងការអន្ទះសាភ្លាមៗ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖