(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា ក្នុងកាលៈទេសៈនេះអ្នកនយោបាយមួយចំនួន បើមិនបានជួយអ្វីសូមបិទមាត់នៅឱ្យស្ងៀមទៅ ឬអាចនិយាយពាក្យខ្មែរបុរាណមួយបែបទៀតថា បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។ នេះបើតាមការបញ្ជាក់របស់លោក នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។
បើតាមលោករដ្ឋមន្រ្តី នៅពេលដែលប្រទេសជាតិកំពុងតែស្ថិតនៅក្នុងការគំរាមកំហែងពីប្រទេសដ៏ទៃ ចាំបាច់ខ្លាំងណាស់ការសាមគ្គីភាពផ្ទៃក្នុង ដែលបច្ចុប្បន្នមិនត្រឹមតែប្រជាពលរដ្ឋទេដែលបានស្រស្រាក់ស្រស្រាំចូលរួមជាមួយរដ្ឋាភិបាល សូម្បីគណបក្សនយោបាយក្រៅរដ្ឋាភិបាលផ្សេងទៀត ក៏បានចូលរួមគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការការពារបូរណភាព និងអធិបតេយ្យភាពទឹកដីផងដែរ។ លើកលែងតែក្រុមមួយក្ដាប់តូចតែប៉ុណ្ណោះ ដែលនៅតែបន្តញុះញង់ បំបែកបំបាក់សាមគ្គីជាតិ មិនស្រាកស្រាន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖