(កោះកុង)៖ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានប្រាប់ដល់កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ដែលឈរជើងតានបន្ទាត់ព្រំដែនថា ពលរដ្ឋមន្ត្រីរាជការគ្រប់លំថ្នាក់ ដែលជាសមរភូមិក្រោយ តែងតែមានការយកយកចិត្តទុកដាក់ទៅលើបងប្អូនកងកម្លាំងប្រដាប់ជានិរន្ត ដែលលោកបានឈរជើងនៅជួរខាងមុខ ដើម្បីការពារទឹកដីជូនជាតិ និងការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ទឹកចិត្តបងប្អូននៅសមរភូមិក្រោយ នៅតែបន្តការគាំទ្រដល់សមរភូមិជួរក្រោយ នៅតែបន្តការគាំទ្រឧបត្ថម្ភផ្តល់ស្បៀងអាហារ និងលើកទឹកចិត្តដល់កងទ័ពជួរមុខដោយសុំកុំឱ្យមានការព្រួយបារម្ភអ្វីឡើយ។

លោក ហាក់ ឡេង បានបន្តថា ដើម្បីឆ្លើយតបនៅអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សាខាខេត្តកោះកុងបាននាំយកនូវថវិកាគ្រឿងឧបភោគបរិភោគនិងថ្នាពេទ្យជូនកងកម្លាំងនគរបាលព្រំដែនគោក និងកងទ័ពដែលឈរជើងតាមព្រំដែនកម្ពុជា-ថៃ។

លោក ហាក់ ឡេង បានឱ្យដឹងបន្ថែមថា នេះជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលនៃកម្ពុជាចំពោះកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែន ដោយសុំកុំឱ្យកងទ័ពមានការព្រួយបារម្ភអំពីបញ្ហាស្បៀងអាហារ ព្រោះមានសមរភូមិជួរក្រោយទំនប់បម្រុងជាបន្តបន្ទាប់។

លោកបានស្នើឱ្យកងទ័ព និងកងកម្លាំងនគរបាលព្រំដែនគោក ចាំបាច់ស្តាប់រាល់បទបញ្ជារបស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីអនុវត្តប្រតិបត្តិការការពារបូរណភាពទឹក និងអធិបតេយ្យភាពដែនដីកម្ពុជា ដោយមិនឱ្យសត្រូវចូលមកឈ្លានពាននោះទេ។ ពិសេសលោក សុំដល់កងកម្លាំងទាំងអស់ថែរក្សាសុខភាពឱ្យរឹងមាំ ព្រោះជារដូវវស្សា។

លោក ប្រាក់ យន្ត មេបញ្ជាការរងសឹករងខេត្តកោះកុង និងលោក សាំង សុខុម ប្រធានវរៈសេនានគរបាល៨២៧ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការត្រៀមប្រយុទ្ធជាមួយសត្រូវចូលមកឈ្លានពានអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តកោះកុងបានឡើយ។

តំណាងកងកម្លាំងទ័ពជួរមុខទាំង២ ក៏សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនចំពោះសម្តេចតេជោ សម្តេចបរវធិបតី និងក្រុមការងារក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សាខាខេត្តកោះកុង ដែលបាននាំយកនូវស្បៀងអាហារមកផ្តល់ជូនពេលនេះហើយលោកហាក់ ឡេងប្រធានក្រុមការងារនិងខិតខំស្វែងរកជំនួយបន្ថែមទៀតក្នុងនាមសប្បុរសជនដើម្បីជួយឧបត្ថម្ភដល់កងកងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារបន្ទាតខ្សែក្រវាត់ព្រំដែកម្ពុជា-ថៃ៕