(កំពង់ធំ)៖ លោក ឌុច គន្ធា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហការ ដើម្បីពន្លឺពលរដ្ឋកម្ពុជា និងលោក កើ សាឡឹម អភិបាលរងស្រុកបារាយណ៍ បានអញ្ជើញសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ ស្នាក់ការសមាគមសហការដើម្បីពន្លឺពលរដ្ឋកម្ពុជានៅសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។
លោក ជុំ ហេង សមាគមសហការដើម្បីពន្លឺពលរដ្ឋកម្ពុជា បានបញ្ជាក់ថា សមាគមសហការដើម្បីពន្លឺពលរដ្ឋកម្ពុជា មានគោលបំណងជួយដល់ប្រជាជនកម្ពុជា និងបង្កើនលក្ខខ័ណ្ឌរស់នៅដ៏ល្អដែលអាចធ្វើទៅបាន និងជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរ៍ភាពដោយ៖
១៖ ជំនួយមនុស្សធម៌ និងសង្គមធម៌ (ចាស់ជរា ជនពិការ និងក្មេងកំព្រា)
២៖ ផ្ដល់ការងារជូនប្រជាពលរដ្ឋតាមរយៈការងារកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម និងសិប្បកម្ម។
៣៖ ការផ្ដល់ជំនួយដល់ប្រជាពលរដ្ឋនៅពេលដែលមានគ្រោះធម្មជាតិ ដូចជាអគ្គីភ័យ គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះទូរភិក្ស ដោយផ្ដល់ជាសម្ភារៈនិងគ្រឿងបរិក្ខារផ្សេងៗ
៤៖ លើកស្ទួយវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធក្នុងនោះមានដូចជាធារាសាស្ត្រជាដើម
៥៖ ចូលរួមការ ការពារនៅបេតិកភណ្ឌជាតិ វប្បធម៌ ប្រពៃណី និងសិល្បៈជាតិ
៦៖ ជួយលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
លោកបន្តថា សមាគមសហការដើម្បីពន្លឺពលរដ្ឋកម្ពុជា នឹងជួយជីដាក់ស្រែដល់កសិករ ដោយមិនយកថ្លៃចំនួន៣ឆ្នាំ (ដីទំហំក្រោម៥ហិកតា) ជួយពូជស្រូវដល់កសិករ ដោយមិនយកថ្លៃចំនួន៣ឆ្នាំ (ដីទំហំក្រោម៥ហិកតា) ជួយភ្ជួររាស់ពង្រាបដីស្រែ ដល់កសិករដោយមិនយកថ្លៃចំនួន៣ឆ្នាំ (ដីទំហំក្រោម៥ហិកតា) ផ្ដល់បច្ចេកទេសធ្វើស្រែដល់កសិករដោយមិនយកថ្លៃ (ដីទំហំក្រោម៥ហិកតា) សមាគមចូលរួមសហការជាមួយកសិករ ក្នុងការថែទាំស្រូវក្នុងអំឡុងពេលដាំដុះរហូត ដល់ប្រមូលផលរួចនិងបានសហការជាមួយក្រុមហ៊ុនរ៉ូហ្សាលីន(RCTK)ក្នុងការទិញទិន្នផលស្រូវពីកសិករក្នុងតម្លៃសមរម្យ។
លោក ឌុច គន្ធា បានលើកឡើងថា ការដាក់ឲ្យដំណើរការស្នាក់ការរបស់សមាគមសហការដើម្បីពន្លឺពលរដ្ឋកម្ពុជា គឺជាផ្នែកមួយនៃការគាំពារ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋខ្មែរ៨០%តាមរយៈការគាំទ្រលើកសិផលស្រូវរបស់កសិករទូទាំងខេត្តកំពង់ធំនិងឈានទៅរកការអភិវឌ្ឍយ៉ាងលឿនទៅមុខក្នុងប្រទេសកម្ពុជាលើវិស័យកសិកម្មព្រោះប្រជាពលរដ្ឋខ្មែរប្រហែល ៨៥%ជាកសិករ ខ្លះធ្វើស្រែ និងខ្លះទៀតធ្វើចំការ។
លោកបន្តថា កសិកម្មគឺជាវិស័យដ៏មានសារៈសំខាន់នៃបណ្តាវិស័យដទៃទៀតនៅក្នុងប្រទេសកម្ពុជាដែលបានរួម ចំណែកដល់ប្រាក់ចំណូលរបស់ប្រជាកសិករ និងជាងពាក់កណ្តាលនៃដង់ស៊ីតេសប្រជាពលរដ្ឋកសិករដោយទទួលស្គាល់ពីសារៈសំខាន់នៃវិស័យកសិកម្មសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចប្រទេសកម្ពុជា។
លោកបន្តទៀតថាសមាគមសហការដើម្បីពន្លឺពលរដ្ឋកម្ពុជានឹងជួយគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគលើវិស័យកសិកម្ម (កសិផលស្រូវ)នៅក្នុងខេត្តកំពង់ធំគឺអនុឡោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះរួម មានគោលនយោបាយអភិវឌ្ឍផ្នែកឧស្សាហកម្ម ក្នុងការលើកស្ទួយការនាំចេញអង្ករនឹងពង្រឹងសហគមន៍កសិកម្ម ក៏ដូចជាការបូកបន្ថែមនៅតម្លៃផលិតផលកសិកម្មតាមរយៈការលើកស្ទួយផលិតកម្មស្បៀងអាហារនិងការ គ្រប់គ្រងឲ្យបានត្រឹមត្រូវក្រោយពេលប្រមូលកសិផលជាដើម។
លោក ឌុច គន្ធា សូមកោតសរសើរនិងវាយ តម្លៃខ្ពស់ពោះចំពោះឯកឧត្តម ម៉ៅ ចាន់ដារ៉ាវុធ និងនិងថ្នាក់ដឹកនាំរបស់សមាគមសហការដើម្បីពន្លឺពលរដ្ឋកម្ពុជា ដែលបានរៀបចំបង្កើតសមាគមនេះឡើងក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជាក៏ដូចជាសេដ្ឋកិច្ច ជាតិផងដែរ៕