(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រាជធានីភ្នំពេញពេលនេះ កំពុងខ្វះកម្លាំងពលកម្មប្រមាណ ជាង ១៧,០០០កន្លែង។
ការប្រកាសរបស់ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី មានពលករមួយចំនួននៅក្នុងប្រទេសថៃ មានបំណងត្រឡប់មកប្រទេសកម្ពុជា ក្រោយពេលប្រទេសទាំងពីរ ទោះជម្លោះព្រំដែន។
សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចហើយផងដែរ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃ ទៅស្រុកកំណើត នៅពេលមានបញ្ជាពីរាជរដ្ឋាភិបាល៕