(ប៉ៃលិន)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំ ខេត្តប៉ៃលិន បានទទួលការជូនដំណឹងពីគយប្រចាំការនៅច្រកទ្វារបានផាកាត (ថៃ) ឱ្យដឹងថា ចាប់ពីពេលជូនដំណឹងនេះតទៅ ភាគីគយថៃ នឹងមិនអនុញ្ញាតឱ្យបន្លែ ផ្លែឈើ ម្ទេស ស្វាយ និងដំឡូងមី (គ្រៀម-ស្រស់) ចូលទៅប្រទេសថៃបានទេ ដោយការសម្រេចបែបនេះ គឺត្រូវបានពួកគេអះអាងថា ជាបញ្ជាពីថ្នាក់លើ៕