(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Peter Kerschberger ដៃគូគ្រប់គ្រងក្រុមហ៊ុន Wastewater Solution Group (WWSG) ប្រទេសអូទ្រីស ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ (Modular containerized wastewater treatment technologies) របស់ក្រុមហ៊ុនខាងលើផងដែរ៕