(ភ្នំពេញ)៖ Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃ លើកដំបូងនៅប្រទេសកម្ពុជា, អនុញ្ញាតឲ្យវាយសួរនាំ «ព័ត៌មានទូទៅ និងចំណេះដឹងយ៉ាងទូលំទូលាយ» ឆ្លើយតបយ៉ាងលឿនរហ័សដោយសង្ខេបព័ត៌មាន ដោយ AI និងបង្ហាញលីងព័ត៌មានពាក់ព័ន្ធជាច្រើន។

Fresh AI ជាកម្មវិធី AI ព័ត៌មានឆ្លាតវៃដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាច ចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗយ៉ាងទូលំទូលាយ ហើយឆ្លើយតបលឿនរហ័ស។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នាប្រើប្រាស់កម្មវិធី Fresh AI ដែលកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរលើកដំបូងរបស់កម្ពុជា ដើម្បីបង្ហាញមោទនភាពជាតិយើង។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានប្រើប្រាស់កម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI រួចហើយ គឺងាយស្រួលចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ និងប្រកាសអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ និងមោទនភាពជាតិយើង។

Fresh AI ប្រើលើទូរស័ព្ទ Mobile App (iPhone & Samsung) និងគេហទំព័រ !

Free Download:
https://ai.freshnews.com.kh/download