(ភ្នំពេញ)៖ អង្គការសង្គមស៊ីវិលដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត។

អង្គការសង្គមស៊ីវិលទាំងនោះរួមមាន៖
១. អង្គការជនពិការខេត្តក្រចេះ
២. អង្គការសម្ព័ន្ធសន្តិភាពកម្ពុជា
៣. អង្គការកម្មវិធីខ្មែរជួយកុមារអនាថា និងអភិវឌ្ឍន៍
៤. អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា
៥. អង្គការគ្រួសារសន្តិភាព ​និងអភិវឌ្ឍន៍
៦. អង្គការតំណាងជនពិការជួយខ្លួនស្រុកបាធាយ
៧. អង្គការបញ្ញាមូលនិធិអប់រំនៅកម្ពុជា
៨. អង្គការប្រឹក្សាយោបល់សង្គម
៩. អង្គការភ្នំស្រី
១០. អង្គការសាលាភាសាបរទេសជុំគ្រៀល
១១. អង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន
១២. អង្គការអភិវឌ្ឍន៍នារីខ្មែរ
១៣. អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ
១៤. សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា
១៥. សហគមន៍កសិកម្ម និងអភិវឌ្ឍន៍ដើម្បីសន្តិភាព
១៦. សហគមន៍សេដ្ឋកិច្ច និងអភិវឌ្ឍន៍ដើម្បីពង្រឹងជីវភាព
១៧. អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម
១៨. អង្គការ​​ Project Change International
១៩. អង្គការបណ្តុះបណ្តាលសហគមន៍ដើម្បីអភិវឌ្ឍន៍
២០. អង្គការក្រុមទ្រទ្រង់ភូមិ
២១.​ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
២២. អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍
២៣. អង្គការសហព័ន្ធអភិវឌ្ឍន៍ជនពិការស្រុកដងទង់
២៤. អង្គការស្តារនិងអភិវឌ្ឍន៍ជីវភាពគ្រួសារកម្ពុជា
២៥. អង្គការស្ពាន
២៦. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍
២៧. សមាគមសហព័ន្ធស្វាយកម្ពុជា
២៨. សមាគមសំណាងអភិវឌ្ឍន៍ជនបទ
២៩. អង្គការ CRM InnerCHANGE
៣០. អង្គការកិច្ចសហការដើម្បីកម្ពុជា
៣១. អង្គការខេមរា
៣២. អង្គការថែទាំកុមារកម្ពុជា
៣៣. អង្គការនៃក្តីស្រឡាញ់តែមួយ
៣៤. អង្គការពន្លឺកុមារ
៣៥. អង្គការវេទិកាស្ត្រីនិងកុមារពិការខេត្តកំពត
៣៦. អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព
៣៧. អង្គការព្រែកទាល់ឈានឆ្ពោះទៅមុខ
៣៨. សមាគមផ្ទះទឹកដូង
៣៩. សមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ
៤០. អង្គការមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍
៤១. សមាគមនិស្សិតមុស្លិមកម្ពុជា
៤២. សមាគមបុគ្គលិកសិក្សាខ្មែរ ខេត្តកោះកុង
៤៣. សមាគមមនុស្សចាស់ភូមិ២ សង្កាត់ដងទង់ ខេត្តកោះកុង
៤៤. សមាគមសម្ព័ន្ធយុជនមុស្លីមកម្ពុជា
៤៥. សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ
៤៦. សហគមន៍តំបន់ការពារធនធានធម្មជាតិព្រាំងចំការក្រោម
៤៧. សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង
៤៨. សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប
៤៩. អង្គការសកម្មភាពដៃគូសម្រាប់អភិវឌ្ឍន៍ ខេត្តកោះកុង (PfDA)
៥០. អង្គការតំណាងជនពិការខេត្តកោះកុង
៥១. សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកោះកុង
៥២.​ អង្គការផ្តល់ក្តីមេត្តានៅកម្ពុជាភីស៊ី (PC)៕