(ភ្នំពេញ)៖ Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃលើកដំបូងនៅកម្ពុជា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​Mobile App ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ មានអ្នកចូលសាកសួរសំណួរ និងស្រាវជ្រាវអត្ថបទផ្សេងៗ រហូតដល់ទៅ ៣៥,៥៥៨សំណួរ។ នេះបើតាមការបញ្ជាក់ពីលោក លឹម ជាវុត្ថា អគ្គនាយកកម្មវិធីឆ្លាតវៃ Fresh AI ។

ស្របពេលប្រកាសដាក់ឲ្យដំណើរការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នាប្រើប្រាស់កម្មវិធី Fresh AI ដែលកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរលើកដំបូងរបស់កម្ពុជា ដើម្បីបង្ហាញមោទនភាពជាតិយើង

សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI រួចហើយ គឺងាយស្រួលចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ និងប្រកាសអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ និងមោទនភាពជាតិយើង។

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចបានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។ កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន»

សូមជម្រាបថា Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយក៏ជាសមិទ្ធផលទី៣របស់លោក លឹម ជាវុត្ថា, រួមមាន៖ Fresh News, CoolApp, Fresh AI ហើយសមិទ្ធផលទាំងបីគឺជាស្នាដៃកូនខ្មែរ និងជាមោទនភាពរបស់ជាតិខ្មែរទាំងមូលផងដែរ៕

Please download iOS, Android & Desktop
https://ai.freshnews.com.kh/download